(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងសរុបចំនួន២៥នាក់ ដោយចាត់កម្លាំងជា៦គោលដៅ ពេញមួយថ្ងៃអាទិត្យ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៨។
គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន០៩នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅ P6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន០៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
ល្ងាចចំនួន០៣គោលដៅ កម្លាំងសរុបចំនួន៣២នាក់៖
គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន០៩នាក់ បានចុះអនុវត្តច្បាប់ នៅគោលកែងការ៉ាស់សាំងតាវណ្ណា លើផ្លូវបូរីកម្មករ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលជៅស្តុបតូតាល់ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០៣ ដឹកនាំដោយលោកវរសេនីយត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន១០នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុប៣៣៣ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន២០៨គ្រឿង, ល្មើសច្បាប់ចរាចរណ៍ចំនួន២១០ករណី មានដូចខាងក្រោម៖
១៖អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន១៧៦គ្រឿង ពិន័យទាំងអស់។
២៖អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន២២គ្រឿង ពិន័យទាំងអស់។
៣៖ជនជាតិឥណ្ឌូណេស៊ីបើកបរម៉ូតូគ្មានប័ណ្ណបើកបរបានចំនួន០១គ្រឿង ពិន័យ។
៤៖រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន០៧គ្រឿង ពិន័យទាំងអស់។
៥៖រថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន០១គ្រឿង ពិន័យ។
៦៖ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០៣គ្រឿង ពិន័យចំនួន០២គ្រឿង (តាមអនុក្រឹត្យលេខ៤៤) នៅសល់រថយន្ត០១គ្រឿង មិនទាន់ពិន័យរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕