ជនជាតិចិនជិត១០០នាក់ ដែលស្នាក់នៅ និងលួចបើកល្បែងអនឡាញខុសច្បាប់ ត្រូវបានបញ្ជូនចេញពីកម្ពុជា ក្រោយបង្ក្រាបបាន
14-05-2018 20:47
(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការបណ្តេញជនជាតិចិន ចំនួន៧០នាក់ ក្នុងស្រី០៤នាក់ ចេញពីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិចិនទាំងអស់នេះ ត្រូបបានបណ្ដេញចេញតាមជើងយន្តហោះលេខ ZF9044 ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសដើមវិញ។
សូមជម្រាបថា ជនជាតិចិនទាំង៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីធីណែត (Game online) ដោយខុសច្បាប់៕