(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាច្រើនកំពុងសម្រុកទិញដីឡូតិ៍យ៉ាងគគ្រឹកគគ្រេង បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំបានបដិសន្ធិឡើង ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលការចាប់បដិសន្ធិនេះ នាំឱ្យវិស័យដីធ្លីនៅជុំវិញសាលាខេត្តត្បូងឃ្មុំ មានសន្ទុះហក់ឡើង គួរឱ្យកត់សម្គាល់។
ក្រុមហ៊ុនលក់ដីឡូត៍ជាច្រើន បានសម្រុកលក់ដីរបស់ខ្លួន ទៅឱ្យអតិថិជនមកពីជិតឆ្ងាយ ខណៈការលក់នេះ មានកំណើនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះសបញ្ជាក់ឱ្យឃើញពីកំរិតជីវភាព របស់ពលរដ្ឋមានកំរិតខ្ពស់កាន់តែខ្ពស់។
ក្នុងចំណោមនោះ ម៉ាក់កាស់ឡេនដ៍ ជាក្រុមហ៊ុនដីឡូតិ៍ដែលមានសន្ទុះលក់បានខ្លាំងក្លា ហើយកក្រើកល្បីជាងគេ ដោយសារតែចំប្លង់ល្អ លក់ធូរថ្លៃ មានការបញ្ចុះតម្លៃពិសេស បង់រំលោះគ្មានការប្រាក់ និង គម្រោងវិនិយោគរោងចក្រ សាលារៀន មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងគម្រោងជាច្រើនផ្សេងទៀតៗ។
ស្ថិតនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សិប្បកម្មកាត់ដេរ និងសាលម៉ាស្ជិត ដែលប្រព្រឹត្តទៅនៅចុងសប្តាហ៍កន្លងទៅ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពលរដ្ឋខ្មែរ និង ខ្មែរឥស្លាមជាង៥០០នាក់ លោកស្រីថ្លែងថា ដោយសាកម្ពុជា មានសុខសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍន៍ ហើយសេដ្ឋកិច្ចមានការរីកចម្រើនទៅមុខជាលំដាប់ផងនោះ នាំឱ្យពលរដ្ឋយើង មានជីវភាព កាន់តែធូរធារឡើងៗ ដែលជាមោទនភាពបំផុត សម្រាប់យើង បើធៀបនឹងជំនាន់មុនដែលសឹងតែរកអង្ករច្រកឆ្នាំងមួយគ្រាប់គ្មាន ។
លោកស្រីបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រែក្លាយមុខមាត់ខេត្តត្បូងឃ្មុំពិសេសម្ដុំសាលាខេត្តត្បូងឃ្មុំនេះ ពីមុនជាព្រៃខ្លា ព្រៃដំរី អត់ហ៊ានរស់នៅ ឬឆ្លងកាត់ម្នាក់ឯងឡើង ។ ប៉ុន្តែបច្ចុប្បន្ននេះវិញ មានភាពផ្ទុយស្រឡះគ្នា ខណៈដីព្រៃបានប្រែក្លាយជាតំបន់អភិវឌ្ឍន៏ដ៏គួរឱ្យភ្ញាក់ផ្អើល ។
លោក សារី អ៊ីសា នាយកក្រុមហ៊ុន ម៉ាក់កាស់ឡេនដ៍ បានលើកឡើងថា ដោយបានគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបើកឱកាសទូលាយគ្រប់យ៉ាងដល់វិនិយោគិន ហើយពិសេសបានធ្វើឱ្យប្រទេស មានសុខសន្តិភាព មានការរីកចម្រើនទើបក្រុមហ៊ុនអាចចាប់បដិសន្ធិឡើងបាន ខណៈក្រុមហ៊ុនមានឆន្ទៈខ្ពស់ក្នុងការវិនិយោគនៅទីនេះ ដោយផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគមន៍។
លោកថា គម្រោងមានច្រើន ហើយថវិការក៏មានហើយដែរ ដែលនឹងបន្តធ្វើជាបន្តបន្ទាប់ ដោយកែប្រែតំបន់ព្រៃ ចំការ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មានការរីកចំរើន ។ មិនត្រឹមតែប៉ុណ្ណោះ លោកនឹងយកថវិការបានពីការចំណរញ២០ភាគរយធ្វើសកម្មភាពមនុស្សធម៌ថែមទៀតផង។
គួរបញ្ជាក់ថា ដីធ្លីបច្ចុប្បន្ននេះ មានតម្លៃកាន់តែហក់ខ្ពស់ឡើងជារៀងរាល់ខែ ខណៈកាលមុនដីមួយហិកតា មានតម្លៃពី១០០០ដុល្លារទៅ៥០០០ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ននេះ ដីហក់ឡើងដល់ជាង១០ម៉ឺនដុល្លារ ឬលើស ឬខ្វះតិចតួច អាស្រ័យតាមភូមិសាស្ត្រ ៕