(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកស្រី និង លោក ហ៊ីង បញ្ញារិទ្ធជាស្វាមី សម្រេចបានមហិច្ឆិតា បើកក្រុមហ៊ុនលក់គ្រឿងសំអាងដែលមានម៉ាកឈ្មោះថា N.N.P ផ្តាច់មុននៅកម្ពុជាហើយ បន្ទាប់ពីខិតខំប្រឹងប្រែងតស៊ូ ជំនះនូវគ្រប់ឧបសគ្គ តាំងពីបាតដៃទទេ និងគ្មានការជួយជ្រោមជ្រែងពីអ្នកដទៃ ក្រៅតែពីខ្លួនឯងនោះ។ ពិធីបើកសម្ពោធក្រុមហ៊ុនលក់គ្រឿងសំអាង ដែលមានម៉ាកឈ្មោះថា N.N.P ជាផ្លូវការ បានរៀបចំធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកស្រី ទ្រី ដាណា អះអាងថា ទំរាំតែបានបើកក្រុមហ៊ុនម៉ាកN.N.P ប្រមូលផ្តុំ លក់នូវគ្រឿងសំអាង តាំងពីចុងជើង រហូតដល់ចុងសក់នេះ គឺមិនមែនជារឿងងាយស្រួលឡើយ។
ផ្តើមចេញពីអាជីវករលក់ដូចតូចតាចគ្មានដើមទុនច្រើន និងគ្មានតូបតូចមួយសម្រាប់លក់ផលិតផល អ្នកស្រី ទ្រី ដាណា បានពុះពារគ្រប់ឧបសគ្គទោះបីជាពេលនោះ ការលក់ផលិតផលតូចតាចរបស់អ្នកស្រី សឹងតែមិនដាច់ទាល់តែសោះ តែអ្នកស្រី មានឆន្ទៈមួយថា អ្នកស្រីនឹងក្លាយជាអ្នកមានឲ្យបាន ដូចនេះ អ្នកស្រី មិនរាថយឡើយនៅក្នុងការធ្វើអាជីវកម្ម។
ចាប់ពីពេលនោះ អ្នកស្រី បានប្រឹងប្រែងក្នុងាករលក់ផង និងចុះរកទីផ្សារលក់ដោយខ្លួនឯង រហូតដល់ការលក់របស់អ្នកស្រី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលឃើញពីភាពរីកចម្រើននេះ លោកស្រី ដាណា ក៏បានអភិវឌ្ឍខ្លួនពីអ្នកលក់តូចតាច មកបើកជាដេប៉ូលក់វិញម្តង។ ក្នុងការធ្វើអាជីវកម្មនេះ លោកស្រី ដាណា គឺផ្តោតសំខាន់ខ្លាំង លើការប្រមូលយកទីផ្សារ និងផ្សព្វផ្សាយពីគុណភាព និងតម្លៃផលិតផលរបស់អ្នកស្រី រហូតមានការទទួលស្គាល់ និងគាំទ្រខ្រើនពីអតិថិជន។
បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា បានប្រាប់ឲ្យដឹងថា ការបើកក្រុមហ៊ុនគ្រឿងសំអាងជាផ្លូវការនេះ បានធ្វើឡើងដោយ លោកស្រី សំលឹងឃើញពីតម្រូវការតាមទីផ្សារ នៅក្នុងប្រទេសកម្ពុជា គឺអ្នកណា អ្នកណា ក៏គាត់ចង់បានសម្រស់ស្រស់ស្អាត ដូចនេះ នាងខ្ញុំក៏សម្រេចចិត្តនាំយកផលិតផលគ្រឿងសំអាងនេះ មកចែកជូនដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់។
លោកស្រី ទ្រី ដាណា បញ្ជាក់ថា ផលិតផលនេះ បាននាំចូលពីប្រទេសថៃ ដោយសារតែប្រជាជនកម្ពុជា និងប្រជាជនថៃ មានប្រភេទស្បែកអាស៊ីដូចគ្នា ដូច្នេះ ងាយស្រួលនឹងឲ្យអតិថិជន និងបងប្អូនប្រើទៅត្រូវបានច្រើន។
ស្រ្តីសហគ្រិនវ័យក្មេងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះចំណុចពិសេសរបស់ផលិតផលយើងខ្ញុំ គឺមានការចុះបញ្ជីច្បាស់លាស់ និងមានការទទួលស្គាល់ការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ហើយក្រសួងសុខាភិបាលខ្មែរ និងថៃក៏មានការទទួលស្គាល់យ៉ាងត្រឹមត្រូវ និងស្របតាមច្បាប់ផងដែរ។ជទាំងគុណភាព និងតម្លៃ គឺប្រជាពលរដ្ឋខ្មែរអាចជឿជាក់បាន ចំពោះផលិតផលរបស់យើងខ្ញុំធានាបាននូវគុណភាពខ្ពស់»។
ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី លក់ផលិតផលគ្រឿងសំអាងផ្តាច់មុខមួយនេះ ទទួលបានការគាំទ្រយ៉ាងលើសលប់ពីអតិថិជន និងតំណាងដេប៉ូ តំណាងចែកចាយទាំង២៥រាជធានី-ខេត្ត។
តាមការបញ្ជាក់ឲ្យដឹងពីតំណាងចែកចាយដេប៉ូនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ បានអះអាងដូចគ្នាថា គ្រប់ផលិតផលរបស់ក្រុមហ៊ុន ដែលមានម៉ាកN.N.P គឺទទួលបានការគាំទ្រច្រើនពីអតិថិជន ទាំងលក់ដុំ និងលក់រាយ។ ពួកគាត់អះអាងដូចគ្នាៗថា ការលក់ដាច់ច្រើននេះ គឺដោយសារក្រុមហ៊ុនដែលមានម៉ាកN.N.P មានអាជ្ញាប័ណ្ណ និងការទទួលស្គាល់ពីក្រសួងសុខាភិបាលស្របច្បាប់ បន្ថែមពីលើនេះ គឺមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
អ្វីដែលពិសេសនោះ គឺ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានផ្តល់ឱកាស និងផ្តល់ពីបទពិសោធន៍ល្អៗ ដល់ក្រុមតំណាងចែកចាយ និងតំណាងដេប៉ូ ឲ្យចេះធ្វើអាជីវកម្ម ឲ្យជោគជ័យប្រែក្លាយពួកគាត់ជាស្រ្តីមេផ្ទះ មកក្លាយជា សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។
លោកស្រី ទ្រី ដាណា បានបន្ថែមឲ្យដឹងទៀតថា «ក្រុមហ៊ុនរបស់នាងខ្ញុំ អាចចូលប្រកួតប្រជែងជាមួយក្រុមហ៊ុន លក់ផលិតផលជាច្រើនទៀតបាន គឺមានចំណុចសំខាន់ត្រង់ ផលិតផលរបស់នាងខ្ញុំ មានការទទួលស្គាល់ពីក្រសួងសុខាភិបាលខ្មែរ និងថៃ ដោយមានការត្រួតពិនិត្យគុណភាពបានច្បាស់លាស់ ធានាថាផលិតផលសុទ្ធ មិនក្លែងក្លាយនោះទេ។ ទទួលបានតំណាង ចែកចាយ គ្រប់២៥ខេត្តក្រុងហើយ នៅក្នុងនោះក៏មានតំណាងដេប៉ូមួយចំនួនទៀត ដែលជឿជាក់លើផលិតផល ក្រុមហ៊ុន របស់នាងខ្ញុំ»។
គួរបញ្ចាក់ថា រាល់អតិថិជន ដែលមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩ ៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុនផ្ទាល់មានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕