(ភ្នំពេញ)៖ មកទល់នឹងពេលនេះវាមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនស្រាបៀរកម្ពុជា បាននាំភាពភ្ងាក់ផ្អើលជូនទៅដល់គូស្វាមីភរិយាថ្មីថ្មោងនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាវិញនាពេលថ្មីៗនេះគូស្វាមីភរិយាថ្មីមួយគូ ដែលទើបតែរៀបអាពាណ៍ពិពាហ៍នៅក្នុងទីក្រុងភ្នំពេញក៍បានទទួលភាពភ្ងាក់ផ្អើល ខ្លាំងណាស់ដែរ។ ដោយក្រុមហ៊ុនស្រាបៀរកម្ពុជាបាននាំ លោក អូន ទៅសំដែងជូនដល់រោងការ ថែមទាំងមានកាដូជាចំណងដៃអាពាណ៍ពិពាហ៍ជាទឹកប្រាក់សុទ្ធចំនួន ១,០០០ដុល្លារ សម្រាប់ធ្វើការផ្តល់ជូនទៀត។
លោក ណាង ឃួនពេជ្រប្រាកដ បានឲ្យដឹងថាលោកពិតជាមានភាពភ្ងាក់ផ្អើលមែនទែន សំរាប់ការ Surprise មួយនេះ ហើយលោកក៏មិននឹកស្មានថាលោក អូន ចូលទៅ Surprise លោកដល់រោងការបែបនេះផងដែរ។ លោកបានបន្តទៀតថាវាពិតជាអស្ចារ្យមែនទែនសម្រាប់មង្គលការរបស់លោក ភ្ងៀវទាំងអស់បានចូលរួមហ៊ោរពេញនឹងតែម្តង។
ក្រោយសម្តែងចប់ ក្រុមហ៊ុនថែមទាំងមានកាដូជាចំណងដៃអាពាណ៍ពិពាហ៍សំរាប់លោកនិងភរិយាទៀត លោកស្ទើរតែនិយាយលែងចេញទៅហើយ។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុន ស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕