(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នាវេលាម៉ោង០៧៖៤៥នាទីព្រឹកនេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F1) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងភូមិព្រែកតាសេក និងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
បើតាមអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុដោយសារតែមានរថយន្តស្ទូចបើកទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។
រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុលកំហូច និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង ១០៖៥៨ នាទីព្រឹកនេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងការអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផ