(ភ្នំពេញ)៖ ពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣កញ្ញា ភោគ វឌ្ឍនា ឈ្មោះក្រៅថា កញ្ញា ណាណា បានបង្ហាញជំហរត្រៀមបើកជំនួញថ្មី ក្រោយពីហាងកែសម្ផស្ស បើករយៈពេលខ្លីតែជោគជ័យលឿន នៅក្នុងពេលឆាប់ៗនេះ នាងក៏ត្រៀមបោះទុនបើកជំនួញ Online មួយបន្ថែមទៀត។
ពិធីការិនីប្រចាំប៉ុស្តិ៍លេខ៣ កញ្ញា ណាណា កំពុងតែចាប់ផ្តើមមានទឹកមាត់ លេបបណ្តើៗហើយ ដោយមានទស្សនិកជនស្គាល់នាងច្រើន ហើយក្រោយពីបានក្លាយខ្លួនជាថៅកែស្រីហាងសាឡនមួយ ដែលមានឈ្មោះថា «RN Gold Salon» នៅម្តុំ បឹងកេងកង ដែលចាយទុនជាង២ម៉ឺនដុល្លារ ដែលបានការជ្រោមជ្រែងពីគ្រួសារហើយនោះ គឺទទួលបានការគាំទ្រ និងមានអតិថិជនច្រើន ធ្វើឲ្យជំនួញនាងជោគជ័យគ្មានអ្វីត្រូវបារម្ភទេ។
តារាស្រីរូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា នាងកំពុងតែមមាញឹកមុខរបរលក់ផលិតផល Online មួយទៀត គឺ ឡេពេលយប់ Ta&Na brand Night Cream និងឡេពេលថ្ងៃ RN Skin Care Day Cream ហើយគម្រោងបន្តនាងនិងនាំយកផលិតផលផ្តាច់មុខពីប្រទេសថៃមកលក់ នៅស្រុកខ្មែរថែមទៀតផង៕