(ភ្នំពេញ)៖​ ជារឿងមួយដែលនឹកស្មានមិនដល់​ ដែលសុខៗស្រាប់តែមានព័ត៌មានថា​ តារាសម្តែងស្រីល្បីឈ្មោះគួសម​ ២ដួង​ គឺ​ កញ្ញា​ Jannie Leak និងកញ្ញា​ អ៊ុក ម៉ាយ៉ាដាវ​ កំពុងតែសម្ងំលួចលាក់​ មានទំនាក់ទំនងស្នេហាភេទដូចគ្នា​ ជាមួយគ្នា។

តារាដែលបង្ហាញមុខជា​ ញឹកញាប់តាមកម្មវិធី​ ទូរទស្សន៍ក្នុងស្រុកនានា កញ្ញា​ Jannie Leak​ ក្រោយពីបានបង្ហាញមុខច្រើន បានធ្វើឲ្យទស្សនិកជនមាន​ ការចាប់អារម្មណ៍នាងច្រើន​ តួយ៉ាងដូចថ្មីៗនេះ​ ក្រោយពីនាងបង្ហាញ​រូបថត​ ឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាលរវាងនាង​ និង​ តារាស្រី​ កញ្ញា​ យ៉ាដាវ​ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍​ និងចោទសួថាតារាស្រី២​ដួង​ នេះស្រលាញ់គ្នាឬយ៉ាងណា?​ ហើយរឿងនេះធ្វើឲ្យបុរសៗមិនតិចទេ​ ខូចចិត្តនិងជ្រួលច្របល់​ ចង់ដឹងការពិត។

ការចាប់អារម្មណ៍​ និងចោទជាសំណួរ​ រឿងស្រលាញ់ភេទដូចគ្នា​ ដែលកំពុងតែបោកបក់ទៅលើម្ចាស់ជ័យលាភីជាប់លេខមួយ​ ក្នុងកម្មវិធី​ឈ្មោះ Pne modelling​ កញ្ញា​ Jannie Leak និងកញ្ញា​ អ៊ុក ម៉ាយ៉ាដាវ​ កើតឡើងក្រោយ​ពីទស្សនិកជនឃើញអ្នកទាំងពីរ​ អោបថើប​ និងឧស្សាហ៍បណ្តើរគ្នាចេញកម្មវិធីសង្គម​ និងកម្មវិធីអ្នកសិល្បៈ យកចិត្តទុកដាក់លើគ្នាទៅវិញទៅមក​ មើលទៅស្និទ្ធលើសពីមិត្ត​ ប្រៀបដូចគូស្នេហ៍៕