(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់, រងរបួសស្រាល៣ និងរបួសធ្ងន់២៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៦គ្រឿង រថយន្តតូច១៣គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ និងកត្តាយានយន្ត។
សូមបញ្ជាក់ថារយៈពេល១៣ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥៦នាក់ របួសធ្ងន់ចំនួន១១២នាក់ និងរបួសស្រាលចំនួន៣៦នាក់៕