Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤២៤គ្រឿង និងផាកពិន័យ៣១៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៦៥៩គ្រឿង

13-05-2018 20:18

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨៣១គ្រឿង រកឃើញល្មើសច្បាប់ ៤២៤គ្រឿង (ម៉ូតូ៨២ភាគរយ) អប់រំ ១០៩គ្រឿង និងផាកពិន័យ ៣១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,០៧៤គ្រឿង អប់រំ ៧៨គ្រឿង និងផាកពិន័យចំនួន ២៦៤គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៥៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៦,៣៤៦គ្រឿង រកឃើញយានយន្តល្មើស ៧,០៤០(ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ ២,៦៧៥គ្រឿង និងផាកពិន័យ ៤,៣៦៥គ្រឿង៕