(ភ្នំពេញ)៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកសាងសមត្ថភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែ យកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត។ បច្ចុប្បន្ននេះការអប់រំ រឹតតែល្អប្រសើជាងមុនទៀត ដោយសារតែការអប់រំបានផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា ដែលនាំឲ្យមានភាពងាយស្រួលដល់អ្នកសិក្សា រួមទាំងផ្ដល់ភាពងាយស្រួល ក្នុងការបង្រៀនសម្រាប់លោកគ្រូអ្នកគ្រូ។
ដូច្នេះហើយទើបនៅក្នុងប្រទេសនីមួយៗ បានចាត់ទុកវិស័យបច្ចេកវិទ្យានេះជា ចរន្ដឈាមដែលមិនអាចខ្វះបាន។ ប្រព័ន្ធបច្ចេកវិទ្យានេះ មិនត្រឹមតែចាត់ទុកថា ជាកត្តាចម្បងសម្រាប់ជួយ ឲ្យសម្រេចគោលដៅអប់រំប៉ុណ្ណោះទេ តែថែមទាំងបង្កលក្ខណៈងាយស្រួល ក្នុងការបញ្ចេញមតិយោបល់, ការប្រាស្រ័យទាក់ទងព័ត៌មានថែមទៀតផង។
ដោយសារតែការរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យានេះហើយ ទើបធ្វើឲ្យប្រទេសនីមួយៗ បូករួមនឹងកម្ពុជា ផងនោះ បើកក្រុមហ៊ុនបច្ចេកទេសនានា ដើម្បីប្រតិបត្តិការ ជាស្ដែងដូចក្រុមហ៊ុន Advice Tech Solutions ដែលជាក្រុមហ៊ុនថ្មី និងមានសក្ដានុពលខ្ពស់ ទៅលើវិស័យបច្ចេកវិទ្យា បានឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងគោលដៅជំរុញធ្វើយ៉ាងណាឲ្យវិស័យបច្ចេកវិទ្យានេះ កាន់តែវិវត្តន៍ និងរីកចម្រើនយ៉ាងឆាប់រហ័សដូចបណ្ដាប្រទេសដទៃទៀត។
លោក វ៉ន វណ្ណាល់ សហស្ថាបនិកក្រុមហ៊ុន Advice Tech Solutions ថ្លែងឲ្យដឹងថា ការបើកសម្ពោធជាផ្លូវការនៃក្រុមហ៊ុនបច្ចេកវិទ្យាបែបអន្ដរជាតិនេះ នឹងជួយជំរុញឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែ រីកចម្រើនលូតលាស់ ថែមមួយកម្រិតទៀត ជាពិសសេសសម្រាប់សិស្សានុសិស្ស ដែលបាននឹងកំពុង សិក្សាផ្នែកព័ត៌មានវិទ្យា (IT)។
លោកបានឲ្យដឹងទៀតថា Advice Tech Solutins ជាក្រុមហ៊ុនបច្ចេកវិទ្យា មួយគត់របស់កម្ពុជាដែលបានធ្វើការងារជាក្រុមជាមួយ បណ្តាប្រទេសធំៗជាច្រើនលើសាកលលោកក្នុងការបង្កើត នូវអ្វីដែលជា
តម្រូវការរបស់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
លោកបានបញ្ជាក់ទៀតថា Advice បានជួយគាំទ្រទៅដល់ ការសិក្សារបស់សិស្សនុសិស្សជាច្រើនរាល់
ផលិតផលទាំងអស់ នឹងត្រូវយកទៅដាក់ លើទីផ្សារអន្តរជាតិ ព្រមទាំងធ្វើការបណ្តោះបណ្តាលដល់ប្អូនៗ
សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា ឲ្យក្លាយជាធនធានមនុស្ស និងជាសរសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងអាចរកប្រាក់ចំណូលបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕