(ភ្មំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវ៊រីជីស គ្រោងនឹងដាក់រោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈរបស់ខ្លូននៅសង្កាត់ជើងឯក ជាគោលដៅទេសចរណ៍ថ្មីក្នុងរាជធានីភ្នំពេញ ដោយទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងមួួយថ្ងៃ បួនដង ធ្វើទស្សនកិច្ចរោងចក្រ និងភ្លក់រសជាតិផលិតផលរបស់ក្រុមហ៊ុន។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ក្នុងកម្មវិធីជួបជុំមគ្គុទ្ទេសទេសចរណ៍ប្រចាំរាជធានីភ្នំពេញប្រចាំឆ្នាំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានថ្លែងថា «យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍រួចរាល់ហើយ ហើយក្រុមហ៊ុនកំពុងសាងសង់កន្លែងទទួលភ្ញៀវទេសចរណ៍ កន្លែងភ្លក់ស្រាបៀរ និងផលិតផលផ្សេងៗដោយឥតគិតថ្លៃ និងកន្លែងលក់វត្ថុអនុស្សាវរិយ៍ផ្សេងៗ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨នេះ»។
បណ្ឌិតសុធារិទ្ធ បានបង្ហើបឲ្យដឹងថា ក្រៅពីដាក់រោងចក្ររបស់ក្រុមហ៊ុន ជាតំបន់ទេសចរណ៍ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុននឹងបោះពុម្ភសៀវភៅទេសចរណ៍ និងផែនទី និងរៀបចំកម្មវិធីទូរទស្សន៍ទាក់ទងនឹងទេសចរណ៍ទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ភេសជ្ជប៉ូវកម្លាំងវើក ភេសជ្ជៈអាយស៍ ទឹកផ្លែឈើជូប និងទឹកសុទ្ធកម្ពុជា ៕