(ភ្នំពេញ)៖ ចាប់តាំងពីបានឡើងគ្រងព្រះបរមរាជសម្បត្តិចាប់តាំងពីឆ្នាំ២០០៤ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតែបានយកព្រះទ័យទុក្ខដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជារាស្ត្រខ្មែរ។

ព្រះអង្គតែងតែបានប្រោសព្រះរាជទានអំណោយជាគ្រឿងឧបភោគ បរិភោគ និងគ្រឿងប្រើប្រាស់នានា ដល់ប្រជារាស្ត្រទីទ័លក្រ ជាពិសេសព្រះអង្គតែងតែបានយាងចុះ ទៅតាមទីជនបទ ដើម្បីទតមើលដោយផ្ទាល់ពីការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទផងដែរ។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ព្រះវស្សា យាងចូល ៦៦ព្រះវស្សានេះ អង្គភាពព័ត៌មាន Fresh News សូមបង្ហាញវីដេអូព្រះរាជសកម្មភាពរបស់ព្រះអង្គ អំឡុងពេលយាងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងកាលពីឆ្នាំ២០១៧កន្លងទៅនេះ។ 

វីដេអូព្រះរាជសកម្មភាពទទួលបានពី Facebook ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។