
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ជនចាស់ជរា ១២២នាក់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ទទួលបានកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែរបស់ លោក អូស្មាន ហាស្សាន់
13-05-2018 14:10
(កំពង់ធំ)៖ ចាស់ជរាមានអាយុ ពី៧៥ ដល់១១២ឆ្នាំ ចំនួន១២២នាក់ នៅតាមបណ្តាភូមិមួយចំនួន ក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលកញ្ចប់ថវិកាប្រចាំខែ ដែលជាការឧបត្ថម្ភរបស់ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
នេះជាការទទួលកញ្ចប់ថវិកាខែទី៣ ដែលដឹកនាំចុះសាកសួរសុខទុក្ខ និងប្រគល់ ដោយតំណាងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា លោក សេន ណាស៊ី សហការចូលរួមដោយសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ធំ។
ចាស់ជរាដែលទទួលបានកញ្ចប់អំណោយប្រចាំខែ គឺអាយុពី៧៤ ដល់៨០ឆ្នាំ ទទួលបានកញ្ចប់ថវិកាប្រចាំខែ៣ម៉ឺនរៀល អាយុពី៨១ ដល់៩០ឆ្នាំ ទទួលបាន៣៥០០០រៀល ពីអាយុ៩១ ដល់១០០ឆ្នាំ ទទួលបាន៤ម៉ឺនរៀល និងអាយុ១០០ឆ្នាំឡើង ទទួលកញ្ចប់ឧបត្ថម្ភប្រចាំខែ៥ម៉ឺនរៀល៕