(ភ្នំពេញ)៖ អតិថិជនមានសំណាងប្រាំពីរនាក់របស់ស្រាបៀរកម្ពុជា បានត្រលប់មកវិញពីការធ្វើដំណើរកំសាន្តនៅប្រទេសអង់គ្លេស ដែលក្នុងនោះក៏មានការទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Manchester City (Man City) ផ្ទាល់នៅទីលានបាល់ទាត់Etihad ផងដែរ។
ដំណើរកម្សាន្តនេះ មានរយៈពេលប្រាំពីរថ្ងៃ ដោយនឹងទៅកម្សាន្តក្នុងទីក្រុងចំនួនបីរបស់អង់គ្លេស គឺទីក្រុងឡុងដុង ទីក្រុងមេនឆេសស្ទឺ និងទីក្រុងលីវើភូល។
លោក លៀន ប៊ុនវឌ្ឍន៍ ដែលបានឈ្នះដំណើរកម្សាន្តនេះបានឡើកលើងថា «ក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំដំណើរកំសាន្តនេះបានយ៉ាងល្អឥតខ្ចោះ ខ្ញុំបានដើរកំសាន្តយ៉ាងសប្បាយរីករាយ និងមិនមានត្រូវចំណាយទៅលើការស្នាក់នៅ ហូបចុកអ្វីទាំងអស់»។
គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា ផ្តល់សំបុត្រយន្តហោះទៅចក្រភពអង់គ្លេស ជូនអតិថិជនចំនួន១០០នាក់ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Man City ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការ ជាមួយម្ចាស់ជើងឯកEnglish Premier League ក្លឹបបាល់ទាត់ Manchester City ដើម្បីកម្សាន្តក្នុងទីក្រុងឡុង និងមែនឆែស្ទឺ និងទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Manchester City (Man City) នៅទីលានបាល់ទាត់ Etihad នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ៕