(កំពង់ចាម)៖ ពិតជាទង្វើមួយដ៏ឃោរឃៅ ដែលឪពុកផឹកស្រាស្រវឹងជោគជាំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ដែលទើបមានអាយុ៦ឆ្នាំ តែចុងក្រោយត្រូវកម្លាំងនគរបាលចាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
មន្ដ្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវភ្លាមៗ ដោយមានការសម្របសម្រួលពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យជាឪពុក ឈ្មោះ ជិន ព្រួញ អាយុ៣៧ឆ្នាំ តែម្ដង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕