(ភ្នំពេញ)៖ រហូតដល់ពេលនេះ គឺមានគណបក្សនយោបាយនៅកម្ពុជាចំនួន៤១ហើយ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ។ នេះបើតាសចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។
ការកើនឡើងដល់ចំនួន៤១នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានចុះបញ្ជូនជូនគណបក្សថ្មីចំនួន៣ទៀត ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរដែលដឹកនាំដោយកូនប្រុសលោក គង់ គាំ, គណបក្សប្រជាធិបតេយ្យថ្មី និងគណបក្សខ្មែរក្រោក។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖