(ភ្នំពេញ)៖ មិនខុសពីលើកមុនៗឡើយ ក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាជាពិសេសទណ្ឌិត សម រង្ស៊ី បានលួចយកជ័យជម្នះរបស់បក្សប្រឆាំងម៉ាឡេស៊ីដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ម៉ាហាធៀ មហាម៉េដ ធ្លាប់ដឹកនាំប្រទេសជាង២០ឆ្នាំ ក្នុងការបោះឆ្នោតកាលថ្ងៃទី៩ ខែឧសភា មកធ្វើជាជ័យជម្នះរបស់ខ្លួន និងបង្ហាញអំនួតហួសពីការស្មានថា បក្ស ខ្លួនដឹកនាំនឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយគ្មានការអៀនខ្មាសឡើយ។
ជាង២០ឆ្នាំនៃជីវិតនយោបាយរបស់ខ្លួនដែលភាគច្រើនចំណាយលើការគេចខ្លួនពីសំណា ញ់ច្បាប់ សាធារណៈមតិស្តាប់ឮតែ សម រង្ស៊ី អួតអាង និងភូតកុហកប្រជាជនខ្មែរនិង ការភ្ជាប់ខ្លួននឹងមេដឹកនាំនៃប្រទេសផ្សេងៗ ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតដោយចេញទាញចំណេញនយោបាយពីការដួលរលំនៃរបបដឹកនាំរបស់ស៊ូហាតូ នៅឥណ្ឌូនេស៊ី រហូតដល់ការឡើងកាន់អំណាចរបស់លោកស្រី អ៊ុងសានស៊ូជីនៅភូមា និងចុងក្រោយការឡើងមកកាន់អំណាចវិញរបស់លោកម៉ាហាធៀនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំងនៅកម្ពុជា រួមនឹងសម រង្ស៊ីផងនោះធ្វើនយោបាយតាំងពីមានបក្សរហូតដល់បក្សត្រូវបានរំលាយ ធ្វើតាំងពីមានសិទ្ធិធ្វើនយោបាយ រហូតដល់ត្រូវបានដកសិទ្ធិធ្វើនយោបាយ និងធ្វើតាំងពីមានសេរីភាពពេញលេញរហូតដល់ខ្លះជាប់គុក និងខ្លះទៀតនិរទេសខ្លួនឯងទៅ នៅក្រៅប្រទេសដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន និងបំផ្លាញជាតិតាមរូបភាពបដិវត្តន៍ពណ៌ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ទាំងនេះគឺជាសមិទ្ធផលរបស់បក្សប្រឆាំងនៅកម្ពុជា!
តាមពិតអ្វីដែល សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងលើកឡើងគឺគ្រាន់តែ ជាការលួងលោលចិត្តរបស់ខ្លួនប៉ុណ្ណោះព្រោះបក្សប្រឆាំងនៅតាមបណ្តាប្រទេសមួយ ចំនួនមិនដូចទៅនឹងបក្សប្រឆាំងនៅកម្ពុជាឡើយ។ មិនដូចព្រោះបក្សប្រឆាំងភូមា ឬក៏ បក្សប្រឆាំងនៅម៉ាឡេស៊ី មិនដែលអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេ ដ្ឋកិច្ចប្រឆាំងប្រទេសខ្លួននិងក៏មិនដែលអំពាវនាវឱ្យបរទេសផ្តាច់ជំនួយឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាដូចដែលក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាធ្វើដែរ។ បក្ស ប្រឆាំងភូមា ឬម៉ាឡេស៊ី មិនដែលឆ្កួតលេលាដូចសម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងនាំគ្នាចុះហត្ថលេខាកាត់ទឹកដីនៃប្រទេសខ្លួនឱ្យជនបរទេសឡើយ។បក្សប្រឆាំង ភូមា និងម៉ាឡេស៊ី មិនដែលទៅឃុបឃិតជាមួយបរទេស ធ្វើអាយ៉ងបរទេសដើម្បីបំផ្លាញជាតិ ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំប្រទេសតាមរយៈការទទួលយកនូវផែនការបដិវត្តន៍ពណ៌ ដែលនាំដល់ការបំផ្លាញជាតិ និងប្រជាជនឡើយ។ បក្សប្រឆាំងភូមា ឬម៉ាឡេស៊ីមិនដូចនឹងក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាដែលតែងតែដើរញុះញង់ប្រជាពលរដ្ឋ បង្ក ចលាចល និងភាពវឹកវរក្នុងសង្គមជាតិឡើយ។ នេះគឺជាភាពថ្លៃថ្នូរ នយោបាយរបស់ បក្សប្រឆាំង នៅតាមបណ្តាប្រទេសនានា មិនដូចនឹងក្រុមអ្នក នយោបាយ អង្ករកំប៉ុង ដូចជា សម រង្ស៊ី ដែលមានតែចរិតញុះញង់ឱ្យខ្មែរបែកបាក់ បែងចែកវណ្ណៈសង្គម និង ជាគ្រោះថ្នាក់សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ សម រង្ស៊ី មិនដូចមេដឹកនាំនៃក្រុមប្រឆាំងនៅប្រទេសផ្សេងក៏ព្រោះតែជាជនក្បត់ជាតិ និងជាជនចង្រៃ និង ជាសត្រូវរបស់សុខសន្តិភាព និងស្ថិរភាពជាតិ។
ម៉្យាងទៀត បក្សប្រឆាំងនៃប្រទេសដទៃខុសពីក្រុមប្រឆាំងកម្ពុជា គឺពួកគេមិន ដែលធ្វើនយោបាយចង្រៃ ដោយអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត អនុវត្ត សិទ្ធិស្របច្បាប់របស់ខ្លួនឡើយ។ បក្សប្រឆាំងនៅបណ្តាប្រទេសផ្សេងក៏មិនមានជំងឺតួ ឯកដូចក្រុមសម រង្ស៊ី ដែលថា ទាល់តែមានក្រុមខ្លួន បានអ្វីមានលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌ ទាល់តែមានក្រុមខ្លួនបានរាជរដ្ឋាភិបាលថ្មីដែល បង្កើតឡើងត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងទាល់តែមានវត្តមានខ្លួនទើប លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់។ តាមរយៈអ្វីដែលក្រុមបក្សប្រឆាំងក្រៅ ច្បាប់និយាយពេលនេះគឺបង្ហាញថា កម្ពុជាបានអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្សពិតប្រាកដ ហើយការបោះឆ្នោតពិតជាសេរីត្រឹមត្រូវ ហើយការអនុវត្តល្អនេះនៅ តែបន្តមានវត្តមានជានិច្ចនៅកម្ពុជា បើទោះបីជាគ្មានវត្តមានគណបក្សប្រឆាំង។ បក្សប្រឆាំងនៅកម្ពុជា មានច្រើនទៀត មិនមែនមានតែតួឯកខ្មោចបក្សសង្គ្រោះជាតិតែមួយនោះទេ។ ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច គណបក្សជាច្រើនបានប្រកាសខ្លួនជា បក្សប្រឆាំង និងត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតក្នុងនោះក៏មានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ និង លោក យ៉ង សាំងកុមារ ផងដែរ។ កំហុសយុទ្ធសាស្ត្រធ្ងន់បំផុតរបស់ក្រុមអ្នកនយោ បាយប្រឆាំងដែលមានសម រង្ស៊ី ដឹកមុខបន្ទាប់ពីធ្វើបក្សប្រហារជោគជ័យដណ្តើមការ គ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិពីក្រុម កឹម សុខា បានសម្រេចតាមរយៈការបង្កើតច លនាសង្គ្រោះជាតិជាចលនាឧទ្ទាមខុសច្បាប់ដោយអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។
សម រង្ស៊ី និងក្រុមបក្សប្រឆាំងមើលឃើញជ័យជម្នះនៃបក្សប្រឆាំងម៉ាឡេស៊ីថា ជាឱកាសម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរដែលខ្លួនប៉ងជាយូរមកហើយ ប៉ុន្តែធាតុពិតនេះបង្ហាញអំពី «ការអកហ្ស៊ឺផ្នែកយុទ្ធសាស្រ្តនយោបាយ» របស់ក្រុមប្រឆាំងទៅវិញទេ។ អកហ្ស៊ឺក្នុងយុទ្ធសាស្ត្រនយោបាយ ដោយសារតែគណបក្សសង្រ្គោះជាតិ បានរលាយដោយសារ សម្តីភ្លាត់ស្នៀតរបស់ កឹម សុខា នៅអូស្រ្តាលី ហើយការណ៍នេះបានជួយឱ្យបក្សកាន់អំណាច មានប្រៀបកាន់តែរឹងមាំលើទិដ្ឋភាពយុទ្ធសាស្រ្ត ហើយបានធ្វើឱ្យបក្សកាន់អំណាចដ៏យូរនេះ បន្តមានប្រៀបដឹកនាំប្រទេសប្រកបដោយភាពប្រាកដប្រជានាបន្ថែមទៀត! បន្ថែមលើនេះ បក្សប្រឆាំងបានប្រព្រឹត្តកំហុសផ្នែកយុទ្ធសាស្រ្តម្តងទៀត ដោយសម្រេចចិត្តមិនចូលរួមបោះឆ្នោត។
មិនចូលរួមបោះឆ្នោតដែល សម រង្ស៊ី ប្រកាសថា ជាគន្លឹះថ្មីដែលទើបនឹងរកឃើញនោះ គឺមានន័យស្មើនឹងការបិទច្រកខ្លួនឯង ដើម្បីចូលរួមប្រកួតប្រជែងយកអំណាច និងបំផ្លាញចោលក្តីសង្ឃឹមនយោបាយរបស់ក្រុមប្រឆាំងនៅថ្នាក់ក្រោម ដោយបង្ហាញអំនួតខុសក្បួនយុទ្ធសាស្រ្តថា «កុំទៅបោះឆ្នោត។ នៅតែផ្ទះទៅ យើងឈ្នះហើយ»។
ប៉ុន្តែ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង កុំភ្លេចថាការបោះឆ្នោតនៅកម្ពុ ជាមិនបានចែងថា ទាល់តែមានការចូលរួមពីមនុស្សប៉ុន្មានភាគរយទើបមានតម្លៃគឺ សូម្បីតែមានការចូលរួមតិចជាង៥០% នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក៏នៅតែជាការបោះឆ្នោតដែលមានតម្លៃផ្លូវច្បាប់ដែរ។ ម្យ៉ាងទៀត កម្ពុជាក្នុងនាមជា រដ្ឋឯករាជ្យ និងអធិបតេយ្យភាព មិនចាំបាច់ត្រូវការប្រទេសណាមួយ ឬអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីដែលនឹងបង្កើតឡើងដោយការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ ការទទួលស្គាល់់ពីប្រជាពលរដ្ឋដែលទៅបោះឆ្នោតគឺជា ការស្រេច។
ដូច្នេះទាំងសម រង្ស៊ី និងគូកន កំពុងប្រព្រឹត្តកំហុសយុទ្ធសាស្ត្រធ្ងន់ធ្ងរបំផុត ហើយពួកគេអំពាវនាវមិនឱ្យពលរដ្ឋដែលគាំទ្រខ្មោចបក្សសង្គ្រោះជាតិទៅបោះឆ្នោត គឺគ្រប់គ្រាន់ហើយត្រឹមបោះឆ្នោតក្នុងចិត្ត លទ្ធិប្រជាធិបតេយ្យក្នុងចិត្តជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងចិត្ត នោះ សម រង្ស៊ី ក៏នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍បន្តទៀតដែរ ។ យុទ្ធនាការនៅផ្ទះ ឈ្នះឯងរបស់ សម រង្ស៊ី គឺធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឯង នៅក្នុងការបោះឆ្នោតខាងមុខ។ បោះឆ្នោតក្នុងចិត្ត បាត់បង់ឱកាស ៥ ឆ្នាំក្នុងចិត្ត។ របរទណ្ឌិត សម រង្ស៊ី គឺមានតែបំផ្លាញជាតិ បំផ្លាញសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សម្តីញុះញង់ខ្មែរឱ្យឈ្លោះគ្នា តែប៉ុណ្ណោះ។ សូម សម រង្ស៊ី និងគូកន ឈប់យល់ច្រឡំទៀតទៅ តាមពិប្រជាពលរដ្ឋខ្មែររង់ចាំឱ្យតែដល់ថ្ងៃបោះឆ្នោតនឹងទៅបោះឆ្នោតភ្លូកទឹកភ្លូកដីតែប៉ុណ្ណោះ!
ចុងក្រោយ សម រង្ស៊ី និងគូកន បានត្រឹមតែមើលជ័យជម្នះបក្សប្រឆាំងនៅតាមបណ្តា ប្រទេសនានា ប៉ុន្តែការពិតនេះ នឹងមិនអាចកើតមាននៅកម្ពុជាឡើយ ព្រោះបក្ស ប្រឆាំងនៅកម្ពុជាខុសពីបក្សប្រឆាំងនៅប្រទេសផ្សេង ដែលពោរពេញដោយការ កំហុសយុទ្ធសាស្ត្រ ល្មើសច្បាប់ និងញុះញង់បំបែកបំបាក់ជាតិ។ បើដូច្នេះ ទោះ សម រង្ស៊ី ស្លាប់ដូចខ្មោចបក្សសង្គ្រោះជាតិចាប់ជាតិសាជាថ្មីក៏គ្មានវាសនានឹងទទួលបាន ជ័យជម្នះឡើយ៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨