(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតឡើងក្នុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច (ចុចអាន)

២៖ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសផ្អាកធ្វើសកម្មភាពស្វែងរកអន្តរាគមន៍ ដើម្បីដោះលែងលោក កឹម សុខា រហូតដល់បោះឆ្នោតជាតិរួច (ចុចអាន)

៣៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូន «គណបក្សឆន្ទៈខ្មែរ» របស់កូនលោក គង់ គាំ ហើយដើម្បីបើកផ្លូវឱ្យចូលរួមបោះឆ្នោត (ចុចអាន)

៤៖ គ.ជ.ប៖ រហូតមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន១០ហើយ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត, គណបក្ស៤ ត្រូវបានទទួលស្គាល់ជាផ្លូវការ (ចុចអាន)

៥៖ ជប៉ុនប្រកាសបន្តផ្តល់ជំនួយដល់កម្ពុជា ទោះមានក្រុមប្រឆាំងមួយក្តាប់តូច មានមហិច្ឆិតាទៅរារាំងក៏ដោយ (ចុចអាន)

៦៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អត្រាមិនទៅបោះឆ្នោតពុំត្រូវសន្មតថា ជាសំឡេងគាំទ្របក្សណាមួយឡើយ ហើយពុំមែនជាឧបសគ្គសម្រាប់លទ្ធផលផ្លូវការ នៃការបោះឆ្នោតនោះទេ! (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន បន្ទោស លោក សម រង្ស៊ី ថា មិនទាន់កាន់អំណាចផង ហ៊ានសម្រេចកាត់ដីឱ្យជនជាតិដទៃបាត់ទៅហើយ (ចុចអាន) 

៨៖ សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរអតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិថា តើប្រទេសណាជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដាក់សម្ពាធលើកម្ពុជានោះ? (ចុចអាន)

១០៖ លោក ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​, តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត (ចុចអាន)