Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភា​ម្សិលមិញ

13-05-2018 05:52

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, រងរបួសស្រាលម្នាក់ និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២គ្រឿង រថយន្តតូច៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ និងល្មើសល្បឿន។

សូមបញ្ជាក់ថារយៈពេល១២ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១លើក បណ្ដាលឲ្យមនុស្សស្លាប់៤៥នាក់ របួសធ្ងន់ចំនួន៨៩នាក់ និងរបួសស្រាលចំនួន៣៣នាក់៕