(ស្វាយរៀង)៖ លោក គឹម ងួន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃនេះបានអំពាវនាវ ឱ្យលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងឃុំ ត្រូវនាំគ្នាចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងប្រឆាំងខាតខាតនូវការញុះញង់ណាមួយ ដែលបង្កឱ្យមានភ្លើងសង្គ្រាម។
លោក គឹម ងួន បានងថ្លែងបែបនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកបានអញ្ជើញចូលរួមសម្ពោធឆ្លងសាលាកុដិ និងសមិទ្ធផលនានានៅវត្តសឃុំដូនស ដែលចំណាយថវិការសាងសង់អស់ជាង៤ម៉ឺនដុល្លា។
លោក គឹម ងួន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទីណាមានទុក្ខលំបាកទីនោះ ពិតជាមានវត្តមានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលា។
លោក គឹម ងួន បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាមធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះឱ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឱ្យកើតមានសង្គ្រាម។
លោកក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈឱ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាង ឱ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឱ្យមានជីវភាពធូធា។
មិនតែប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះគិតពិចារណា ឱ្យបានត្រឹមត្រូវថាតើអ្នកណាដែលបានរួមសុខរួមទុកជាមួយប្រជាពលរដ្ឋ និងដឹកនាំប្រទេសតាំងពីបាតដៃទទេរ ឱ្យមានការីកចម្រើន គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តការងារអភិវឌ្ឍ ឱ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។