(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,០៤២គ្រឿង រកឃើញល្មើសច្បាប់ ៩៩៧គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ ៤០១គ្រឿង និងផាកពិន័យ ៥៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,៩៣៩គ្រឿង អប់រំ ២០៥គ្រឿង និងផាកពិន័យចំនួន ៤៣៤គ្រឿង ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៥៩៦គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥២,៥១៥គ្រឿង រកឃើញយានយន្តល្មើស ៦,៦១៦(ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ២,៥៦៦គ្រឿង និងផាកពិន័យ ៤,០៥០គ្រឿង៕