(កំពង់ចាម)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយទោ ឯម កុសល បានប្រគល់អំណោយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ នៅស្រុកស្ទឹងត្រង់។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង យកអំណោយប្រគល់ជូន។ ក្នុងនោះក៏មានការចូលរួមពី លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ តំណាងលោក ទុន ណេត អភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុក ព្រមទាំងលោកប្រធាន អនុប្រធាន ស.អ.ក ស្រុកស្ទឹងត្រង់។
អំណោយដែលប្រគល់ជូន គ្រួសារសពលោក អ៊ុ ឌុក ប្រភេទគ្រួសារយោធិនពលី SA ៩៤០០០៤៧៤ ដែលអ្នកទទួលបណ្ដាំ លោកស្រី
ឌុក ភាន់ អាយុ២៩ឆ្នាំ រស់នៅភូមិសន្ទិចកណ្ដាល ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ គឺថវិកាចំនួន៤លានរៀល ជាប្រាក់បេឡាមរណសង្គ្រោះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានផ្ដាំផ្ញើនូវការរំលែកទុក្ខពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមយុទ្ធជនកម្ពុជា និង លោកឧត្តមសេនីយ៍ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមផងដែរ៕