(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានរៀបចំកម្មវិធីចាប់រង្វាន់ធំៗ របស់ខ្លួនជូនដល់អតិថិជនទាំងអស់ដែលបានមកជាវផលិតផល់ពីក្រុមហ៊ុន សម្រាប់ជារង្វាន់ប្រចាំឆ្នាំ២០១៨ និងបានរកឃើញអ្នកឈ្នះរង្វាន់ទាំង១៥នាក់ហើយ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រុមហ៊ុន អាយ អេឡិកត្រូនិក សាខាអូឡាំពិកទល់មុខវត្តមហាមន្ត្រី វេលាម៉ោង០២៖០០រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលជាកិត្តិយស សម្រាប់ការចាប់រង្វាន់ជូនអតិថិជនពី កញ្ញា ខៀវ ច័ន្ទរដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អាយ អេឡិកត្រូនិក ព្រមទាំងប្រធានផ្នែកទីផ្សារ និងប្រធានផ្នែកលក់ទាំងបីសាខារបស់ក្រុមហ៊ុន អាយ អេឡិកត្រូនិក។

រង្វាន់ទាំង១៥នោះ បានទៅលើអតិថិជនដែលមានឈ្មោះដូចតទៅ៖ *ទឹកប្រាក់៥០ដុល្លារអាមេរិក ចំនួន៨រង្វាន់ បានទៅលើអតិថិជនឈ្មោះ៖ លោក ឈុត ចន្ថា, លោក ឃិន សុផល, លោក នៀវ សុគន្ធ, លោក ឡោ ភារ៉ូ, លោក ហេង លីម, លោក ឆាន់ ប៊ុនហាន់, លោក ហេង សេងហុង, និងលោក ឆេង វែន, *ម៉ាស៊ីនព្រីន Fuji Xerox CP215W ចំនួន១គ្រឿង បានទៅលើអតិថិជនឈ្មោះ លោក វែលលី, *ទូរស័ព្ទដៃ ម៉ូតូរ៉ូឡា ចំនួន១គ្រឿង បានទៅលើអតិថិជនឈ្មោះលោក ស៊ុន ឃុនភក្តី, *ម៉ាស៊ីនបញ្ជាំងស្លាយ SONY DX221 ចំនួន១គ្រឿង បានទៅលើអតិថិជនឈ្មោះលោកស្រី អ៊ិត សុពណ្ណា, *កុំព្យូទ័រ Lenovo E470 Core i5 ចំនួន១គ្រឿង បានទៅលើអតិថិជនឈ្មោះលោក ភាំង រដ្ឋា, *ម៉ូតូ Suzuki Nex 2018 ចំនួន១គ្រឿង បានទៅលើអតិថិជនឈ្មោះលោក យិន យុដ្ឋា។

ក្រុមហ៊ុន អាយ អេឡិកត្រូនិក ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនកន្លងមក និងសន្យាថា និង ខិតខំប្រឹងប្រែងពង្រឹង គុណភាព និង សេវាកម្មរបស់ខ្លូនជូនដល់អតិថិជនទាំងអស់ ជាពិសេសនឹងរៀបចំកម្មវិធីPromotion ពិសេសៗជាបន្តទៀត។

សូមជម្រាបថា ក្រុមហ៊ុនអាយ អេឡិកត្រូនិក ជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសាខាចំនួន ០៣ទីតាំងគឺ៖ *ទីតាំងទី១៖ អាយ អេឡិកត្រូនិក សាខាមុន្នីវង្ស ផ្ទះលេខ២៤៦ អឺសេរ៉ូ ផ្លូវព្រះមុន្នីវង្ស, *ទីតាំងទី២៖ អាយ អេឡិកត្រូនិក សាខាអូឡាំពិកទល់មុខវត្តមហាមន្ត្រី ផ្ទះលេខ២៩៣-២៩៥ តាមបណ្តោយផ្លូវព្រះសីហនុ *ទីតាំងទី៣៖ អាយ អេឡិកត្រូនិក សាខាទឹកថ្លា ផ្ទះលេខ៦១-៦៣ ផ្លូវណត់ប្រីច។

ក្រុមហ៊ុន ក៏មានលក់នូវផលិតផលបច្ចេកវិទ្យាជាច្រើនប្រភេទមានដូចជា៖ Dell, Lenovo, motorola DJI, Fuji Xerox, Transcend, APC, Synology, Sonicwall, Trendnet, Linkbasic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និងជាអ្នកផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ដែលមានអតិថិជនជាច្រើនបានទទួលស្គាល់ថាមានតំលៃសមរម្យ មានគុណភាពខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត និង បុគ្គលិកមានភាពរួសរាយរាក់ទាក់។

សូមបញ្ជាក់ផងដែរថា សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ លេខទំនាក់ទំនង ០២៣ ២២២ ៩២៤ សារអេឡិកត្រូនិក៖ [email protected] ហ្វេសបុក៖ ICE Electronic គេហទំព័រ៖ www.icekh.com ៕