ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកពិសាកម្ពុជា ជាង៣ពាន់កេស ជូនពលរដ្ឋពុលទឹក និងស្រានៅក្រចេះ
12-05-2018 14:52
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភ ទឹកពិសាកម្ពុជា ចំនួន៣៣៦០កេស តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការជាមួយអជ្ញាធរខេត្តក្រចេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារពុលទឹកនិងស្រាក្នុងខេត្តក្រចេះ។
ក្រុមការងារផ្នែកលក់ ក៏ដូចជាអ្នកចែកចាយ របស់ក្រុមហ៊ុន ក៏មានសេចក្តីរីករាយដែលបានចូលរួមជាមួយអជ្ញាធរមូលដ្ឋានចុះចែក ទឹកពិសាកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ៕