(ភ្នំពេញ)៖ ភ្ញៀវកិត្តយសជាច្រើនដែលបានចូលរួមក្នុងមង្គលការ របស់កូនប្រុស ណាង ឃួនពេជ្រ ប្រាកដ និងកូនស្រី សារ៉េត ច័ន្ទសុភ័ក្រនាឌ្ឍ ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ បានរំភើបចិត្ត និងស្រែកហ៊ោរពេញរោងការតែម្ដង ក្រោយឃើញវត្តមានរបស់លោក អូន ដែលតំណាងឲ្យ ក្រុមហ៊ុនស្រាបៀរកម្ពុជា ធ្វើឲ្យគូស្វាមីថ្មីរបស់យើងភ្ញាក់ផ្អើលនៅលើឆាកពេលត្រៀមកាត់នំ។
លោក ណាង ឃួនពេជ្រប្រាកដ បានឲ្យដឹងថាលោកពិតជាមានភាពភ្ងាក់ផ្អើលមែនទែន សម្រាប់ការ Surprise មួយនេះ ហើយលោកក៏មិននឹកស្មានថាលោក អូន ចូលទៅ Surprise លោកដល់រោងការបែបនេះផងដែរ។
លោកបានបន្តទៀតថា វាពិតជាអស្ចារ្យមែនទែនសំរាប់មង្គលការរបស់លោក ភ្ងៀវទាំងអស់បានចូលរួមហ៊ោរពេញនឹងតែម្តង។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុន ស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។
កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕