(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារស្រុកកំពង់ត្របែក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបញ្ចុះបឋមសិលាអគារស្នាក់ការគណបក្ស ស្ថិតក្នុងឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ពិធីបញ្ចុះបឋមសិលានេះ មានការចូលរួមពីក្រុមការងារបក្សស្រុកកំពង់ត្របែក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៥៥០នាក់ផងដែរ។
ពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំប្រធាតុ ក្រោមការចំណាយទាំងស្រុង របស់លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារ ស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារឃុំប្រធាតុ។ នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយសម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប្រធាតុទាំងមូល ដែលការកសាងនេះ វាជាផ្នែកមួយបង្ហាញអំពីការរីកចម្រើននៅថ្នាក់មូលដ្ឋាន ដែលអគារនេះជាទីបញ្ជាការមួយរបស់ក្រុមការងារឃុំ ធ្វើជាមូលដ្ឋានប្រចាំការ ដោះស្រាយការលំបាក បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងឃុំប្រធាតុនេះ។
ជាមួយគ្នានេះ លោក ខៀវ សុភ័គ បានណែនាំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ត្រូវបន្ដយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឲ្យឌិតដល់ ជៀសវាងកុំឲ្យមានការថ្នាំងថ្នាក់ណាមួយកើតឡើងឲ្យសោះ ហើយនៅពេលមានបញ្ហាអ្វីផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវរបាយការណ៍ ឬរាយការណ៍ជូនថ្នាក់លើភ្លាមៗផងដែរ ដើម្បីរកដំណោះស្រាយ៕