(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតមួយ ដើម្បីចូលរួមអបអរសាទរទិវា «អន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា» ឆ្នាំ២០១៨នេះ។ នេះបើយោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
ក្នុងសារលិខិតនេះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏មហោឡារិកនៃ ទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជារៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំទិវាអន្តរជាតិដ៏មានសារសំខាន់ នៅកម្ពុជា។ នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារនេះ ក្រោមប្រធានបទ "គ្រួសារល្អមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ"»។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ប្រធានបទខាងលើនេះ បានបង្ហាញពីអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករ ក្នុងការជំរុញភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព ដែលជាកត្តាជំរុញ ក្នុងការរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាព»៕
សូមអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង ខាងក្រោមនេះ៖