(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច (ចុចអាន)
២៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូន គណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំហើយ ដើម្បីបើកផ្លូវឱ្យចូលរួមបោះឆ្នោត (ចុចអាន)
៣៖ រហូតមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៩ហើយ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត, មានគណបក្ស៣ ត្រូវបានទទួលស្គាល់ជាផ្លូវការ (ចុចអាន)
៤៖ រដ្ឋមន្រ្តីសន្តិសុខចិន វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្នាដៃការងាររបស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងការការពារសន្តិសុខសុវត្ថិភាព បាន១០០ភាគរយជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ (ចុចអាន)
៥៖ ជប៉ុនប្រកាសបន្តផ្តល់ជំនួយដល់កម្ពុជា ទោះមានក្រុមប្រឆាំងមួយក្តាប់តូច មានមហិច្ឆិតាទៅរារាំងក៏ដោយ (ចុចអាន)
៦៖ Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បង្កើតកម្មវិធី «បង្កើនការយល់ដឹងផ្នែកច្បាប់» តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម (ចុចអាន)
៧៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រនេះ បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ទាំង៣ (ចុចអាន)
៨៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អត្រាមិនទៅបោះឆ្នោតពុំត្រូវសន្មតថា ជាសំឡេងគាំទ្របក្សណាមួយឡើយ ហើយពុំមែនជាឧបសគ្គសម្រាប់លទ្ធផលផ្លូវការ នៃការបោះឆ្នោតនោះទេ! (ចុចអាន)
៩៖ មេសិទ្ធិមនុស្សកម្ពុជា៖ មិនមែនទាល់តែមាន អតីតគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោត ទើបហៅថាប្រជាធិបតេយ្យទេ (ចុចអាន)
១០៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទ MK82 ចំនួន៣គ្រាប់ ត្រូវបានស៊ីម៉ាក់ដោះបន្សាបដោយជោគជ័យ នៅខេត្តព្រៃវែង (ចុចអាន)
១១៖ នាយឧត្តមសេនីយ៍ នេត សាវឿន ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវផ្ដល់របាយការណ៍ប្រចាំថ្ងៃ ពាក់ព័ន្ធបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាន (ចុចអាន)
១២៖ ក្រសួងធនធានទឹក៖ ភ្លៀងនឹងធ្លាក់រាយប៉ាយ នៅរាជធានីខេត្តមួយចំនួនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា, សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់! (ចុចអាន)
* ព័ត៌មានអន្តរជាតិ ( International News)
១៖ Facebook សហការជាមួយប្រេស៊ីល «ដើម្បីកំណត់ព័ត៌មានពិតនៅតាមទំព័រនានា» មុនការបោះឆ្នោតមកដល់! (ចុចអាន)
២៖ មហាសេដ្ឋីកាស៊ីណូមួយនៅអាមេរិក «ឧបត្ថម្ភប្រាក់ ៣០លានដុល្លារ ដល់គណបក្សលោក ដូណាល់ ត្រាំ» ដើម្បីទ្រទ្រង់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ! (ចុចអាន)
៣៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង «ស្ងប់ស្ងាត់» ដោយមិនផ្សាយអ្វីសោះរឿងគម្រោងជួបគ្នារវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ (ចុចអាន)
៤៖ អ្នកជំនាញអន្តរជាតិទម្លាយមូលហេតុដែល «អ៊ីស្រាអែលបើកការវាយប្រហារនៅស៊ីរី» ដែលវាគឺជាការទាក់ទាញអាមេរិក (ចុចអាន)
៥៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ស្វាគមន៍ និងត្រៀមបើកទ្វារផ្ទះទទួលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មកជួបពិភាក្សាគ្នា (ចុចអាន)
៦៖ អភិបាលរដ្ឋហាវៃ ដង្ហោយសុំឲ្យលោក ដូណាល់ ត្រាំ បោះដៃជួយជាបន្ទាន់ ខណៈកំពុងទទួលរងគ្រោះខ្លាំងដោយសារភ្នំភ្លើង (ចុចអាន)
៧៖ បារាំង ថ្កោលទោសសហរដ្ឋអាមេរិក រឿងដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ (ចុចអាន)
៨៖ អ៊ីរ៉ង់ ចោទសហគមន៍អន្តរជាតិថា កំពុងលើកទឹកចិត្តឱ្យអ៊ីស្រាអែលវាយប្រហារលើស៊ីរី (ចុចអាន)
Fresh News TV រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា,លោក អាន គន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក ពោជ លីគឹមហ៊ុន និងកញ្ញា កុសល ជីឡាង ៕