(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតដោយគ.ជ.បកម្ពុជា នៅប្រទេសម៉ាឡេស៊ី។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី តំណាងគ.ជ.បកម្ពុជា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានដឹកនាំគណៈប្រតិភូគ.ជ.ប ទៅចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោត នៅប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ។
លោក ហង្ស ពុទ្ធា បានលើកឡើងថា ការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី គឺអាចទទួលយកបាន ដោយបានបញ្ជាក់ថា គ្មានការបោះឆ្នោតណាមួយដែលល្អឥតខ្ចោះ១០០ភាគរយទេ សំខាន់លទ្ធផលការបោះឆ្នោត អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងស្របច្បាប់។
ដោយឡែកសម្រាប់ការបោះឆ្នោត នៅកម្ពុជា នៅខែកក្កដា ខាងមុខនេះ ប្រទេសម៉ាឡេស៊ី រួមទាំងប្រទេសមួយចំនួនទៀត នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនឱ្យចូលរួមផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖