(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការនៃប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយលោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ត្រូវបានធ្វើបន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីនៃថ្នាក់ដឹកនាំទាំង២នៅល្ងាចមិញនេះ។
សូមបញ្ជាក់ថា លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨៕