(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣១១គ្រឿង រកឃើញល្មើសច្បាប់៥២៩គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ២១៩គ្រឿង និងផាកពិន័យ៣១០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៩៥២គ្រឿង អប់រំ១០២គ្រឿង និងផាកពិន័យចំនួន២១៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧៣៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៦,៤៧៣គ្រឿង រកឃើញយានយន្តល្មើស ៥,៦១៩(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,១៦៥គ្រឿង និងផាកពិន័យ៣,៤៥៤រឿង
(ម៉ូតូ៩៤ភាគរយ)៕