(ពោធិ៍សាត់)៖ លោកឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យ សម្ភារ មធ្យោបាយ និងកម្លាំងប្រមូលផ្ដុំ សម្រាប់ត្រៀមហ្វឹកហ្វឺនការពារសណ្ដាប់ធ្នាប់ក្នុងសង្គម ចំនួន៩០នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមេបញ្ជារការង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីផងដែរ។
លោកឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានថ្លែងថា ការមកត្រួតពិនិត្យនាពេលនេះគឺដើម្បីត្រៀមលក្ខណៈជាស្រេច ធ្វើអន្តរាគមន៍ដើម្បីគ្រប់គ្រងសភាពការណ៍ ត្រៀមប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងពេលមានយថាហេតុកើតឡើង និងការពាររាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាបានស្ថិរភាពក្នុងប្រទេស និងសម្រាប់ត្រៀមបង្ក្រាបទប់ទល់ជាមួយបាតុករដែលតែងតែព្យាយាមធ្វើបាតុកម្មដោយប្រការណាមួយ៕