(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ជូនដល់គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨ ដែលបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយទូរទស្សន៍ PNN។

កម្មវិធីប្រគល់រង្វាន់នេះ បានប្រារព្ធធ្វើឡើងនៅរោងចក្រនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ការប្រគល់រង្វាន់លើកទីមួយក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ២០១៨ របស់ស្រាបៀរថៃហ្គ័រ​ គឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១,៥០០ដុល្លារ ចំនួនប្រាំរង្វាន់។

លោក តាំង ម៉េងត្រី និងលោកស្រី ចាន់ ស៊ីនិតា គូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ធំ ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានឲ្យដឹងថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរថៃហ្គ័រពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ។ ពិសេសពួកគាត់ បានផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជ្រើសយកស្រាបៀរថៃហ្គ័រ ពីព្រោះស្រាបៀរថៃហ្គ័រ គុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

គួររម្លឹកផងដែរថា ថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរដែលស័ក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ២០១៨នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដបចាប់ពី ២៥ ដល់៤៩ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន១ឈុត គូប៉ុងផ្សងសំណាងចំនួន១សន្លឹក និងអាវរងាគូស្នេហ៍ចំនួន ១ ឈុត។

រាល់ការជាវចាប់ពី៥០ ដល់៧៤កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន២ឈុត គូប៉ុងផ្សងសំណាងចំនួន២សន្លឹក និងកាបូបធ្វើដំណើរចំនួន១។ រាល់ការជាវចាប់ពី៧៥កេសឡើងទៅ នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន២ឈុត គូប៉ុងផ្សងសំណាងចំនួន ៣សន្លឹក និងកាបូបធ្វើដំណើរចំនួន២។ ជាពិសេសរាល់ការជាវស្រាបៀរ Tiger Crystal ចំនួន២៥កេសឡើងទៅ នឹងទទួលបានស្រាបៀរ Tiger Crystal ចំនួន១កេសបន្ថែមពីលើរង្វាន់ដែលបានផ្តល់ជូន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីពិសេសនេះ សូមទំនាក់ទំនង៖ 011 222 400 / 011 333 500៕
ពិសាដោយការទទួលខុសត្រូវ!