
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សេចក្តីជូនដំណឹង! អាជ្ញាធរអប្បរា ប្រកាសទប់ស្កាត់មិនឲ្យសាធារណជន ទិញដីនៅតំបន់អង្គរ តាមការផ្សព្វផ្សាយបោកប្រាស់
11-05-2018 16:13
(សៀមរាប)៖ អាជ្ញាធរជាតិអប្បរា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ចេញសេចក្ដីជូនដំណឹងពន្យល់ប្រាប់សាធារណជន ក្នុងន័យទប់ស្កាត់កុំឲ្យចាញ់បោកតាមការផ្សព្វផ្សាយភូតកុហក លើបណ្ដាញព័ត៌មានសង្គម ដែលអះអាងថា មានការកាត់ដីមួយចំនួនចេញពីតំបន់អង្គរ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ហើយថែមទាំងអាចសាងសង់សំណង់ស្រាលៗ ដូចជាលំនៅដ្ឋានបានទៀតផង។
អាជ្ញាជាតិអប្សរា បានបញ្ជាក់ថា គ្មានការកាត់ដីចេញពីតំបន់អង្គរ ដូចការផ្សព្វផ្សាយបោកប្រាសនោះឡើយ។
ដើម្បីចៀសវាងការខូចខាតផលប្រយោជន៍ ពីការទិញដីពីឈ្មួញទុច្ចរិតទាំងមិនបានដឹងព័ត៌មានគ្រប់ជ្រុងជ្រោយអ្វីសោះនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជាថ្មីថា «រាល់ការសាងសង់ទាំងអស់ ក្នុងតំបន់អង្គរ ត្រូវមានការអនុញ្ញាពីអាជ្ញាធរជាតិអប្សរាជាមុនសិន»។
សូមអានសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាទាំងស្រុង ដូចខាងក្រោម៖