(ភ្នំពេញ)៖ តារាពន្លកថ្មីទើបរះក្នុងវិថីសិល្បៈ​ និងទើបតែលេចធ្លោខ្លាំង​ ក្រោយពីបានតែងតួជា​ ទេពធីតា​សង្ក្រាន្ត​ នៅខេត្តសៀមរាប​ នៅឆ្នាំនេះ​ កញ្ញា​ សុគា​ គឹមលាង​ ហៅ​ Kon Ant នៅពេលដែលបង្ហាញវត្តមានភ្លាម​ ធ្វើឲ្យមានការកោតសរសើរពីរូបសម្រស់ថាស្អាត​ មិនចាញ់តារាក្រៅស្រុកនោះ​ ពេលនេះនាងបានទម្លាយថា​ សម្រស់នាងស្អាត​ដោយសារតែការកែកុនសម្ផស្សខ្លះៗ​ ទើបធ្វើឲ្យនាងស្អាត​ និងទាក់ទាញបែបនេះ។

ជួបសម្ភាសន៍ដោយផ្ទាល់​ ជាមួយអ្នកសារព័ត៌មាន​ តារាស្រីដែលទស្សិកជនច្រើនហៅថា​ ទេពធីតា​សង្ក្រាន្ត​រូបនេះ​ នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អុិចស័រឡែន ម៉ាស្ទ័រប៊ីយូធី ហៅកាត់ EM Beauty Center​ បានបង្ហាញការពិតដោយមិនលាក់បាំងថា​ នាងពិតជារំភើបពេលនាងបង្ហាញខ្លួនហើយ​ ទាក់ទងការចាប់អារម្មណ៍ខ្លាំង​ ហើយនាងក៏មិនលាក់បាំងការពិតទេ​ ព្រោះថាទម្រាំនាងបានស្អាតបែបនេះ​ គឺនាងបានជ្រើសយកហាងកែសម្ផស្ស​ EM Beauty Center​ កែកុនសម្ផស្ស​ និងថែរក្សា​ ពោលគឺនាងបានកែកុនច្រមុះ​ កែកុនមុខអោយវី​ ចាក់បឿករ​ តរោមភ្នែក​ និងថែរក្សាសម្រស់ជាច្រើនទៀត។​ ដូច្នេះហើយទើបធ្វើឲ្យនាង​ មានភាពជឿជាក់ពេលចេញក្រៅម្តង។

តារាស្រីរូបនេះ​ បានប្រាប់ទៀតថា​ នាងមិនមានការអៀនខ្មាស​ ឬក៏លាក់បាំងពីការថែរក្សាសម្រស់ទេ​ ព្រោះថានាងបង្ហាញបែបនេះ​ ព្រោះតែចង់ឲ្យទ្សនិកជន​ បានដឹងកាន់តែច្បាស់ថា​ នាងជ្រើសយកកន្លែងកែសម្ផស្សដែល​មានគុណភាព​ សុវត្ថិភាព​ ហើយមិនប្រើការវះកាត់​ ដើម្បីឲ្យទស្សនិកជនអាចជ្រើសរើសបាន​ ហើយក៏ចង់បង្ហាញថានៅកម្ពុជាក៏មានហាងកែសម្ផស្ស​ល្អដែរ​ មិនមែនទាល់តែទៅក្រៅប្រទេសនោះទេ។

ដោយឡែក​ លោក​ស្រី​ ម៉ន​ ថារ័ត្ន​ នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស​ EM beauty បានប្រាប់ឲ្យដឹងថា​ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អុិចស័រឡែន ម៉ាស្ទ័រប៊ីយូធី ហៅកាត់ EM Beauty Center​ តែងផ្តល់ទំនុកចិត្ត​ ដល់អតិថិជន​ ហើយបើនិយាយពីសេវាកម្ម​ គឺយើងមានច្រើន​ តាំងពីចុងសក់​ដល់ចុងជើង។​ ហើយនៅក្នុងពេលឆាប់ៗនេះ​ មជ្ឈមណ្ឌលនិងយកអ្វីដែលថ្មីមកបង្ហាញ​ ដល់ទស្សនិកជន។​ ហើយក៏មានវេជ្ជបណ្ឌិតដែលមានជំនាញ​ ពីប្រទេសកូរ៉េ​ ផងដែរ៕