(ភ្នំពេញ)៖ ដើម្បីបង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយ ដោយស្ដែងចេញពីការដឹងគុណរបស់កូនៗ ទៅលើអ្នកម្ដាយ ដែលបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សា ដោយមិនមានពាក្យត្អូញត្អែថានឿយហត់ឡើយ គឺមានតែពាក្យថា ស្រលាញ់ និងចង់ឃើញកូនរបស់ខ្លួន ជាកូនល្អ ស្ដាប់ដំបូន្មាន ដើរលើវិថីថ្កុំថ្កើន មានអនាគតល្អភ្លឺស្វាង ទាំងមិនខ្វល់ថាខ្លួនត្រូវរែកពន់ធ្ងន់យ៉ាងណា ក៏អ្នកម្ដាយរូបនេះ ព្រមឆ្លងកាត់នូវការលំបាករាប់លានជំពូក ដើម្បីតែកូនៗ និងគ្រួសារមួយឲ្យមានសុភមង្គល ដូច្នេះកូនៗទាំងអស់គួរតែបង្ហាញអ្វី ដែលអស្ចារ្យសម្រាប់គាត់ក្នុងថ្ងៃទិវាគុណអ្នកម្ដាយនេះ។

ហេតុនេះហើយ ហាងនំបុ័ងប្រ៊េដថក កម្ពុជា សូមចូលរួមបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ ក៏ដូចជាផ្តល់នូវវិធីដ៏ល្អបំផុតមួយ ក្នុងចំនោមវិធីផ្សេងៗទៀត សម្រាប់អ្នកបើកបង្ហាញទឹកចិត្តស្រលាញ់ដឹងគុណរបស់អ្នក ចំពោះអ្នកម្តាយជាទីគោរព និងគួរឲ្យស្រលាញ់របស់អ្នក ក្នុងឱកាសទិវាគុណអ្នកម្ដាយ ដោយនឹងមានការផ្ដល់ជូននំខេក ចំនួន៥០នំ ដោយឥតគិតថ្លៃ នៅ ប្រ៊េដថក សាខាបឹងកេងកង តែមួយគត់ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ១០ ព្រឹកទៅ។ ពិសេសជាងនេះ ក៏មានការផ្តល់ជូន កែវទឹកដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០១៨ សម្រាប់ការទិញ នំខេក អ្នកម្តាយ (The Best MOM និង Yam of Love) នៅគ្រប់សាខារបស់ ប្រ៊េដថក កម្ពុជា ។

កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះណា ចូលរួមបង្ហាញក្តីស្រឡាញ់ទាំងអស់គ្នា កុំភ្លេចជួបគ្នានៅហាងនំបុ័ង ប្រ៊េដថក ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ខាងមុខនេះ !

ប្រ៊េដថក មាន៧សាខាហើយ និងត្រៀមបើក ២ សាខាទៀត នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅរាជធានីភ្នំពេញ៖

*សាខាទី១ ធីខេ អេវិនញូ
*សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន
*សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១
*សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា
*សាខាទី៥ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី
*សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខឈៀងនឹងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
*សាខាទី៧ នៅច្រកចូលទី៤ បុរីប៉េងហួត បឹងស្នោ  
*សាខាទី ៨ ផ្សារទំនើរ Aeon 2 ឆាប់ៗនេះ
*សាខាទី ៩ ផ្សារទំនើរ Exchange Square ឆាប់ៗនេះ និងសាខាពិសេស ដែលមានទីតាំងនៅក្នុងលានវាលព្រះមេរុហ៍ ៕