(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ភរិយាលោកឧកញ៉ាថោង សារ៉ាត់ និងជាអអនុប្រធានទី១ ក្រុមកាងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ។
ការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោក ទូច សំអុល ប្រធានគណកម្មាធិកាបក្សសង្កាត់ស្ទឹងមានជ័យទី២ក្រុមការងារសមាជិកបក្ស រួមជាមួយនឹងប្រជាពលរដ្ឋ ចំនួន២០០នាក់ នៅស្នាក់ការគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ទូច សំអុល បានជម្រាបជូននូវរបាយការណ៍ស្តីពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ នេះជូនដល់លោកស្រី ទាវ ធីតាអអនុប្រធានទី១ ក្រុមកាងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងក្រុមការងារមួយចំនួនទៀតផងដែរ ។
បន្ទាប់ពី លោក ទូច សំអុល រាយការណ៍ជូនរួចហើយ លោកស្រីទាវ ធីតា បានពាំនាំផ្តាំផ្ញើពីការសួរសុខទុក្ខ លោកប៉ាសុជាតិវង្ស ប្រធានគណកម្មការបក្សប្រជាជនក្នុងរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី ប្រធានគណកម្មាធិការបក្សប្រជាជន ក្នុងខណ្ឌមានជ័យ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យ វែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ។
ក្នុងឱកាសនោះដែរ លោកស្រី ទាវ ធីតា ក៏បានផ្តល់ជូននូវថវិកាចំនួន១០០ដុល្លារ ជូនលោក ឡាយ ម៉េង ស្រ៊ាង ក្រុមប្រឹក្សាសង្កាត់ និងជាសមាជិកគណៈអចិន្ទ្រៃយ៍គណបក្សសង្កាត់ស្ទឹងមានជ័យទី២ ដែលកំពុងមានជំងឺប្រចាំកាយ៕