(ភ្នំពេញ)៖ ម្តាយបង្កើតរបស់លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា គឺឧបាសិកា ព្រំ ផេង បានទទួលមរណភាព នៅម៉ោង០០៖៣០នាទីរំលងអាធ្រាធ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ។

បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះ ឧកញ៉ា ឈុន អូន និងលោកជំទាវ សេង ចន្ថា លេខ១៨ ផ្លូវលេខ៣៤៧ សង្កាត់បឹកកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណឹកនេះទុកជាការអញ្ជើញ ដល់ញាតិមិត្តជិតឆ្ងាយនៃសព៕