Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៣នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែឧសភា​ម្សិលមិញ

11-05-2018 06:57

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, រងរបួសស្រាល៧នាក់ និងរបួសធ្ងន់១២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្តតូច៣គ្រឿង រថយន្ដធុនធំ២គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ, ល្មើសល្បឿន, បត់គ្រោះថ្នាក់ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល១០ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣៦នាក់ របួសធ្ងន់ចំនួន៨១នាក់ និងរបួសស្រាលចំនួន២៧នាក់៕