(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយស្តីពី ករណីជំងឺរាតត្បាត នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមរយៈការអង្កេតស្រាវជ្រាវ ក្រុមការងារបានឆ្លើយតបបន្ទាន់ គឺមានករណីអ្នកជំងឺមកពីភូមិខាងលើ បានសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្នូល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ចំនួន២៦ករណី ហើយរាល់ករណីមកសម្រាកពេទ្យជាករណីសង្ស័យថា ជាជំងឺផ្តាសាយធំ និងមានសភាពស្រាល ដែលពួកគាត់បានចេញទៅមូលដ្ឋានមួយចំនួនអស់ហើយ ក្រោយបានសម្រាកព្យាបាលចំនួន៣-៤ម៉ោងប៉ុណ្ណោះ»។
សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល មានខ្លឹមសារដូចខាងក្រោម៖