(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣, ៥១៣គ្រឿង រកឃើញល្មើសច្បាប់៤០៣គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ១៣០គ្រឿង និងផាកពិន័យ២៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១០ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,០៤៤គ្រឿង អប់រំ៥៥គ្រឿង និងផាកពិន័យចំនួន១០៦គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦១៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤២,១៦២គ្រឿង រកឃើញយានយន្តល្មើស ៥,០៩០(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ១,៩៤៦គ្រឿង និងផាកពិន័យ៣,១៤៤រឿង
(ម៉ូតូ៩២ភាគរយ)៕