(បន្ទាយមានជ័យ)៖ លោក ម៉ក សុផល អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ រួមជាលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះរៀបចំ និងពង្រីកសហគមន៍កសិកម្ម និងផ្សព្វផ្សាយពីគោលការណ៍ឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ ជូនប្រជាកសិកររស់ នៅក្នុងខេត្តបន្ទាយមានជ័យ។
ការចុះផ្សព្វផ្សាយរបស់លោក ម៉ក សុផល នេះធ្វើឡើងបន្ទាប់ពីមានការណែនាំពីលោក កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ។
ការចុះផ្សព្វផ្សាយនេះ មានការចូលរួមពីប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍ទីផ្សារស្រូវមកពីឃុំរហាត់ទឹក ឃុំគោកបាឡាំង ឃុំសំបួសមាស ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានសមាសភាព អ្នកចូលរួមប្រមាណ៥០នាក់ រួមមានមេឃុំ មេភូមិ ដែលជាប្រធាន អនុប្រធាន និងជាសមាជិកនៃសហគមន៍ទីផ្សារស្រូវក្នុងឃុំនីមួយៗ៕