(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួន ច័ន្ទឌឿន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការសម្រេចកែសម្រួលតម្លៃសៀវភៅបន្ទុកវិនិយោគដឹកជញ្ជូនដរទទឹងកំពង់ឆ្នាំង-កំពង់លែង សម្រាប់ធ្វើអាជីវកម្មចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។
មូលហេតុនៃការកែសម្រួលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើ ពីសំណាក់ប្រជាពលរដ្ឋស្រុកកំពង់លែង សូមឲ្យថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ បញ្ចុះតម្លៃដរទទឹងកំពង់ឆ្នាំង-កំពង់លែង៕