(សៀមរាប)៖ អាងហែលទឹក Memoire Palace Resort & Spa បានទាក់ចិត្តមិត្តប្រតិបត្តិករ និងភ្ញៀវទេសចរណ៍ ដែលបានស្នាក់នៅក្នុងសណ្ឋាគារ ឱ្យស្ងើចសរសើរមិនដាច់ពីមាត់ហើយតែងតែរំភើបនៅ ពេលដែលបានឃើញអាងហែលទឹកដ៏ស្រស់ស្អាតធំល្វឹងល្វើយលាយឡំ ជាមួយការរចនាសម្បូរបែប និងពណ៌ដ៏ឆើតឆាយនៃសួនផ្កា និងសំណង់អាគារដ៏ទំនើបគួរឱ្យទាក់ទាញ។
អាងហែលទឹកដ៏ធំធេង មានការរចនាដោយកោះ និងបារនៅចំកណ្តាល ហើយភ្ជាប់ជាមួយស្ពានដ៏ស្រស់ស្អាតធ្វើឱ្យសម្រស់អាងហែលទឹកកាន់ តែស្រស់ស្អាតពិសេសជាងអាងហែលទឹកដទៃ។ ដើម្បីអនុញ្ញាត ឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទទួលបានការលំហែប្រកបដោយរីករាយ ជាមួយគ្រួសារ សណ្ឋាគារ ម៉េម័រ ផាឡែស បានរៀបចំរចនាអាងហែលទឹកដ៏វិសេសវិសាលដូចខាងក្រោម៖
* អាងទឹកសាបដ៏ធំហើយទូលាយ
* អាងទឹកប្រៃខ្ពស់ស្អាត អាចមើលឃើញទេសភាពអាងទឹកសាប អាគារ និងសួនផ្កា
* អាងទឹកសម្រាប់កុមារអមដោយរនាំង និងកៅអីសម្រាប់ឪពុកម្តាយអង្គុយលេងជាមួយកូនៗពេលហែលទឹកកំសាន្ត
* អាងទឹកតូចច្រឡឹងហើយមានទឹកក្តៅអ៊ុនៗ អាចឱ្យភ្ញៀវអង្គុយសម្រាកដាក់ជើងត្រាំបន្ធូរអារម្មណ៍បន្ទាប់ធ្វើដំណើរកំសាន្ត នៅតាមប្រាសាទពេញមួយថ្ងៃរួចមក
* មានតុ កៅអី និងគ្រែនៅក្នុងអាងហែលទឹកដ៏ស្រស់ស្អាត ដែលអនុញ្ញាតឱ្យភ្ញៀវអាចអង្គុយ ឬគេងលំហែបានយ៉ាងសប្បាយជាមួយកាដូដ៏ល្អ សម្រាប់គ្រួសារ គឺភាពសប្បាយរីករាយ ហើយសណ្ឋាគារ ម៉េម័រ ផាឡែស នឹងធ្វើឱ្យគ្រួសាររបស់អ្នកកាន់តែមានសុភមង្គល និងរីករាយគ្រប់ពេល ដែលអ្នកមកកំសាន្ត ឬស្នាក់នៅ។
ដើម្បីធ្វើការកក់ទុកសូមធ្វើការទាក់ទងមកកាន់Tel: 069 285 888, Email: [email protected], Website: www.memoirepalace.com , FB Page: www.fb.com/memoirepalaceresort /៕