(ព្រះវិហារ)៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយលោកមេបញ្ជាការរង លោកមេបញ្ជាការតាមបណ្តាក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងគ្រឿងបរិភោគមួយចំនួនជូនដល់ នាយនិងពលអាវុធហត្ថ ក្នុងកងអនុសេនាធំលេខ១៣ ចំនួន២៥នាក់ ដែលត្រូវផ្លាស់ប្តូរទៅបំពេញភារកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ។
លោក កង សៅគុណ បានកោតសរសើរ ចំពោះកងកម្លាំងកងអនុសេនាធំលេខ១៣ទាំងអស់ ដែលប្រចាំការនៅខេត្តព្រះវិហារ រយៈពេលកន្លងមក បានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែក ខិតខំការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
លោកបានបញ្ជាក់ទៀតថា នៅពេលត្រូវផ្លាស់ប្តូរទៅបំពេញភារកិច្ ចនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅភ្នំជំរាយ ត្រូវតែខិតខំបន្ថែមទៀត អនុវត្តន៍តួនាទី និងបទបញ្ជារបស់កងរាជអាវុធហត្ថ ឲ្យមានប្រសិទ្ធិភាពជាមួយ និងការជូនដំណើរក៏ដូចជាការលើកទឹកចិត្ត លោកមេបញាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឧបត្ថម្ភថវិការដល់នាយ និងពលអាវុធហត្ថចំនួន២៥នាក់ក្នុងម្នាក់ៗទទួលបានថវិការ៥០ម៉ឺនរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ដែលថវិការនឹងគ្រឿងបរិភោគទាំងនោះ បានមកពីការចូលរួមឧបត្ថម្ភពីមេបញ្ជការ មេបញ្ជាការរងខេត្ត ក្រុង ស្រុក និងស្នាក់ការសន្តិសុខមួយចំនួនទៀតផងដែរ។
លើសពីនេះទៀតនោះ លោក កង សៅគុណ បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់៕