Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារា​សម្ដែង​ ​ជា លាងឈែ ​នឹង​ចូលខ្លួន​មករៀប​រាប់​ពីដំណើរ​ជីវិត ​តាម​រយៈ​កម្ម​វិធី ​«អាថ៌កំបាំង​ក្រៅឆាក​ របស់​តារា»​ ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ!

10-05-2018 11:31

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក ជា លាងឈែ ប្រាកដណាស់ថា មានទស្សិកជនភាគច្រើន ដែលស្គាល់លោក តាមរយៈរូបថត Pre Wedding ដ៏កក្រើកមួយក្នុងបណ្តាញសង្គមហ្វេបប៊ុក ខណៈជាទូទៅ គេតែងតែឃើញថា រាល់រូបថត Pre Wedding គេតែងតែឃើញប្រុសនិងស្រី ថតជាមួយគ្នា ប៉ុន្តែលោកបែរជាថត ជាមួយនឹងប្រុសដូចគ្នាទៅវិញ ដោយធ្វើឲ្យទស្សនិកជនសង្ស័យថា លោកស្រឡាញ់ភេទដូចគ្នា។ ជាមួយគ្នានេះ តារាប្រុសមុខដូចកូនកាត់កូរ៉េ ជា លាងឈែ ក៏ត្រូវបានគេដឹងដែរថា ជាតារាពន្លកថ្មីមួយរូប ក្នុងពិភពសិល្បៈ ប៉ុន្តែប្រជាប្រិយភាពរបស់លោក ហាក់មានសន្ទុះគាំទ្រគួរសម បើធៀបទៅនឹងតារាពន្លកថ្មីស្រករគ្នា។ យ៉ាណាមិញ ទស្សនិកជនមិនដឹងទេថា នៅពីក្រោយការមានប្រជាប្រិយភាព លោកបានពុះពារអ្វីខ្លះ។

ជាការកត់សម្គាល់ តារាសម្ដែងរូបសង្ហាលោក ជា លាងឈែ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងពេញៗដៃ តាមរយៈការថតស្ប៉តពាណិជ្ជកម្ម និងការសម្ដែងខ្សែភាពយន្តនានា ទាំងរឿងដុំ និងរឿងភាគ។ ក្រៅពីនេះលោកក៏ជាតារាបង្ហាញម៉ូដមួយដួង ដែលត្រូវប៉ាន់ខាងផលិតផលសម្លៀកបំពាក់ ដោយរូបរាងស្រស់សង្ហា និងទឹកមុខសមសួនក្នុង ការបង្ហាញម៉ូដសម្លៀកបំពាក់ ផងនោះ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន ក៏ដូចជាដំណើរជីវិតក្នុងពិភពសិល្បៈនោះ លោក ជា លាងឈែ នឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីផេក Fresh News TV និង Khmer Talking នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕