(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ នគរបាលចរាចរណ៍ បានផាកពិន័យអ្នកល្មេីសច្បាប់ចរាចរណ៍ផ្លូវគោក បានប្រាក់ចំនួន ៦៥៨.៥១០.០០០រៀល។ នេះបេីតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញនៅថ្ងៃនេះ។
របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១០ ខែឧសភា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍ បានឱ្យដឹងថា ក្រោមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្ត ក្នុងត្រីមាសទី១ បានចំនួនសរុប៣៨០.៣៤២គ្រឿង រកឃេីញយានយន្តល្មេីសច្បាប់៥៤.៤៧៦គ្រឿងស្មេី១៤% បានធ្វេីការអប់រំចំនួន២៧.៤៧៦គ្រឿង និងបានផាកពិន័យចំនួន២៦.៦០២គ្រឿងស្មេី៤៩%។
របាយការណ៍ បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ការបង់ប្រាក់ពិន័យ តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកបានទទួលប្រាក់ ពីការពិន័យបានចំនួន៦៥៨.៥១០.០០០រៀល។ ប្រភពក៏បានឱ្យដឹងថា ក្នុងត្រីមាសទី១ បានត្រួតពិនិត្យរថយន្ត បេីកបរលេីសល្បឿនចំនួន២.៣៤០គ្រឿង ដោយបានចាត់វិធានការតាមច្បាប់។ ត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបេីកបរចំនួន១៣.៨២៩នាក់ ក្នុងអ្នកបេីកបររថយន្តចំនួន៥.០២០នាក់ និងអ្នកបេីកបរម៉ូតូចំនួន៨.៨០៩នាក់ និងអ្នកបេីកបរស្ថិតក្នងស្ថានភាពស្រវឹងចំនួន៥០១នាក់ស្មឹី៣,៦%មកចាត់វិធានការតាមច្បាប់។
របាយការណ៍ក៏គូសបញ្ជាក់ថា ក្នុងមួយត្រីមាសគ្រោះថ្នាក់ចរាចរណ៍បានកេីតឡេីង ចំនួន៨១៩លេីកបណ្តាលឱ្យស្លាប់ចំនួន៤៨០នាក់ និងរបួសចំនួន១.២៣៤នាក់ ភាគច្រេីននៅរាជធានីភ្នំពេញមានអ្នកស្លាប់ចំនួន៤៩នាក់ ខេត្តកណ្តាលចំនួន៤៣នាក់ និងខេត្តកំពងធំ៤០នាក់។ ជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់៥.៣នាក់ និងរបួសចំនួន១៣.៧នាក់។ មូលហេតុមកពីការបេីកបរលេីសល្បឿនកំណត់៣៦% មិនគោរពច្បាប់សិទ្ធិ១៩% មិនប្រកាន់ស្តាំ១៤% វ៉ាជែង១២% បត់៨% ស្រវឹង៦%កត្តាយានយន្ត៥%និងងុយដេក១%។
ចំនួនគ្រោះថ្នាក់ក៏អ្នកស្លាប់និងរបួស បេីប្រៀបធៀបក្នុងរយៈពេលមួយត្រីមាសឆ្នាំ២០១៧ គ្រោះថ្នាក់ថយចំនួន១៧០លេីក ស្មេី១៧% ស្លាប់ថយ១២នាក់ ស្មេី២% និងរបួសថយចំនួន២៣៤នាក់ស្មេី១៦%។
ជាកត់សម្គាល់ក្នុងត្រីមាសទី១ រថយន្តដឹកកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍ មានចំនួន០៣លេីករបួសចំនួន១២៤នាក់ ស្លាប់១នាក់ របួសធ្ងន់១៧នាក់ របួសស្រាល១០៦នាក់កេីតឡេីងនៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលបណ្តាលមកពីការវ៉ាជែង ដោយប្រថុយប្រថាន និងលក្ខណៈបច្ចេកទេសយានយន្ត។ ក្នុងចំណោមអ្នកស្លាប់ចំនួន៤៨០នាក់ ភាគច្រេីនជាអ្នកជិះម៉ូតូមានចំនួន៣៦០នាក់ ស្មេី៧៥% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះ មិនពាក់មួកសុវត្ថិភាពមានចំនួន២៦៣នាក់ស្មេី៧៣%។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ ចំនួន៣១៨លេីកបញ្ជូនទៅតុលាការ២៨៣ករណី កំពុងអង្កេត២៧៧ករណី និងបញ្ជូនមេីសទៅតុលាការចំនួន៨៧នាក់៕