(ម៉ាឡេស៊ី)៖ យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយឲ្យដឹងថា យោងតាមតួលេខលទ្ធផលពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ម៉ាឡេស៊ីនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះបានបង្ហាញនូវភាពភ្ញាក់ផ្អើលថា គណបក្សប្រឆាំងលោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) វ័យ៩២ឆ្នាំ ទទួលបានអាសនៈទាបបំផុត ចំនួន១១២ ដែលឈ្នះលើគណបក្សរបស់លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ។

យោងតាមលទ្ធផលបង្ហាញសរុបនៃអាសនៈមានចំនួន២២២, គណបក្សប្រឆាំងបានឈ្នះអាសនៈទាបបំផុតចំនួន១១២ ដូច្នេះអតីតនាយករដ្ឋមន្រ្តីលោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) នឹងអាចបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីបន្ត៕