(បាវិត, ស្វាយរៀង)៖ នៅព្រឹកថ្ងៃ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ក្រុងបាវិត ខេត្តស្វាយរៀង ដោយកម្មករ-កម្មការិនីនោះមកពីរោងចក្រ សហគ្រាសចំនួន៣៣ ក្នុងនោះមាន ១៖ តំបន់សេដ្ឋកិច្ចពិសេសតាយសេង ចំនួន២៥រោងចក្រ, ២៖ តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ ចំនួន៤រោងចក្រ​ ៣៖ តំបន់សេដ្ឋកិច្ចពិសេស សានតុង ​ចំនួន​៤រោងចក្រ​។

អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា កម្មករ-កម្មការិនី ដែលនឹងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មានចំនួនសរុប១៩,៤៨៩នាក់ ក្នុងនោះស្រី១៤,៧០៧នាក់ និងស្រ្តីមានផ្ទៃពោះមានចំនួន៥៩២នាក់៕